|
|
អ្នកចាត់ការទូទៅសញ្ជាតិព័រទុយកាល់លោក Jose Mourinho ត្រូវបានគេដឹងថាជាគោលដៅរបស់ក្លឹប Everton ចង់បានមកជាអ្នកចាត់ថ្មីរបស់ពួកគេ បន្ទាប់ពីម្សិលមិញក្រុមរបស់លោកបានយកឈ្នះក្លឹប Lecce ក្នុងលទ្ធផល ៣-១ លោកក៏បានបញ្ជាក់ច្បាស់ហើយថា មិនផ្លាស់ប្ដូរពីការងារជាគ្រូបង្គោលក្លឹប Roma ឡើយ។
លោក Mourinho បានលើកឡើងថា៖" ខ្ញុំអត់ដូរការងារនៅក្លឹប Roma ជាមួយក្លឹបផ្សេងទៀតនោះទេ។ ខ្ញុំបានឯកភាពជាមួយ Roma ថានឹងបន្តការងារនៅហ្នឹង ៣ឆ្នាំហើយ មួយវិញទៀត ខ្ញុំមានអារម្មណ៍នេះជាអ្វីនៅខ្ញុំចង់ធ្វើវាបន្ត "។
គួរបញ្ជាក់ផងដែរថា ក្រោយក្លឹប Everton បណ្តេញលោក Rafael Benítez ក្លឹបបានស្វែងរកបេក្ខភាពជាច្រើនមកធ្វើជាអ្នកចាត់ការថ្មី ក្រៅពីលោក Mourinho ក្លឹបនេះក៏បានទាក់ទង លោក Frank Lampard ក៏ដូចជាលោក Wayne Rooney ជាដើមមកដឹកនាំក្លឹបរបស់ខ្លួនផងដែរ៕
ប្រភព: Fabrizio Romano
របាយការណ៍របស់ Diaro Sport បានឲ្យដឹងថា Ferran Torres កាន់តែកៀកនឹងការត្រលប់មកវិញពេញលេញពីរបួសសាច់ដុំរបស់គាត់ បន្ទាប់ពីមានការវិវឌ្ឍន៍យ៉ាងធ្ងន់ធ្ងរក្នុងការព្យាបាលឡើងវិញ។...
លោក Lee Carsley គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមជម្រើសជាតិ England បានបង្ហើបថាខ្សែការពារ Jarell Quansah របស់ Liverpool នឹងចូលរួមជាមួយក្រុមរបស់គាត់។...
Fabrizio Romano ក៏បញ្ជាក់ដែរ វាមិនមែនជារឿងអាថ៌កំបាំងទៀតទេដែលអាទិភាពរបស់ Barcelona សម្រាប់ឆ្នាំ 2025 គឺការចុះហត្ថលេខាលើខ្សែបម្រើស្លាបថ្មីដែលមានគុណភាពខ្ពស់ម្នាក់។...
កាសែត The Independent អះអាងថា Arsenal កំពុងតាមដានស្ថានភាពរបស់ខ្សែបម្រើ Martin Zubimendi របស់ Real Sociedad ជាជម្រើសសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2025 ។...
បន្ទាប់ពីបានស៊ូទ្រាំនឹងការលំបាកក្នុងការជាសះស្បើយពីរបួស ACL ដែលគាត់បានរងទុក្ខកាលពីឆ្នាំមុន ឥឡូវនេះ David Alaba បានត្រលប់មកហ្វឹកហាត់វិញនៅលើស្មៅក្នុងទីក្រុង Valdebebas ។...