|
|
តោខៀវ Chelsea ខាំមាន់ខ្នាយមាស Tottenham ងាប់ ៣ដងត្រឹមពេល៣សប្តាហ៏ ។ Chelsea បានស៊ុតបញ្ចូលទី ២គ្រាប់នៅតង់ទី ២យកឈ្នះ Spurs ២-០ កាលពីយប់មិញក្នុងក្របខណ្ឌ Premier League។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech បានទាត់បញ្ចូលទីយ៉ាងស្អាតពីលើប្រអប់គ្រោះថ្នាក់ ជួយអោយតោខៀវ នាំមុខ ១-០។ ហើយគ្រាប់ទី២ រកបានដោយខ្សែការពារចាស់វស្សារ Thiago Silva បញ្ជូនដោយបាល់ Free-Kick របស់ Mason Mount។
ជ័យជំនះកាលពីយប់មិញ គឺការឈ្នះលើកទី៣សម្រាប់ Chelsea លើក្រុម Tottenham ក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយ។
២លើកមុន Chelsea បានឈ្នះក្នុងពានរង្វាន់ League ទាំងពីរជើងដោយលទ្ធផល ២-០ និង ១-០។ ពេលនេះតោខៀវបន្តឈរលេខ៣ក្នុងតារាងពិន្ទុលីគមាន៤៧ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Man City ១០ពិន្ទុ៕
ប្រភព: Sky Sports
យោងតាម RAC1 លោក Marc Bernal ត្រូវបានគេរំពឹងថានឹងយកអាវលេខ 22 សម្រាប់រដូវកាល 2025-26 ។...
Arsenal បានចុះហត្ថលេខាជាផ្លូវការលើកីឡាករ Piero Hincapie ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Bayer Leverkusen ជាមួយនឹងជម្រើសក្នុងការទិញ។...
Andriy Lunin បានត្រលប់មក Real Madrid ពី Ukraine national team វិញហើយ ដោយសាររបួស។ អ្នកចាំទីវ័យ 26 ឆ្នាំរូបនេះត្រូវបានកោះហៅសម្រាប់ការប្រកួតជម្រុះ World Cup 2026 ជាមួយបារាំង ថ្ងៃទី 5 ខែកញ្ញា និង Azerbaijan ថ្ងៃទី 9 ខែកញ្ញា ប៉ុន្តែនឹងមិនអាចចូលរួមបានទេដោយសារតែបញ្ហា។...
• លោក Koji 🎙 ខ្ញុំពិតជារីករាយដែលមានឱកាសប្រកួតជាមួយក្រុមខ្លាំងៗ យើងនឹងរៀបចំឱ្យបានល្អសម្រាប់ការប្រកួត ហើយយើងនឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតស្អែក ទល់នឹង U23 អូម៉ង់។...
Manchester City បានបញ្ជាក់ជាផ្លូវការថាខ្សែបម្រើ Ilkay Gundogan បានចាកចេញពីក្លឹបហើយនឹងទៅចូលរួមជាមួយក្លឹបយក្សទួរគី Galatasaray ។...