|
|
ក្លឹបមេឃខៀវ Manchester City កំពុងធ្វើកិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធវ័យក្មេង Julian Alvarez
សញ្ជាតិអាហ្សង់ទីនដែលបច្ចុប្បន្នលេងនៅក្លឹប River Plate។
គួរបញ្ជាក់ថា Alvarez ស៊ុតបាន៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន៩៦ប្រកួតឲ្យក្រុមជើងឯកក្នុងលីគកំពូលរបស់អាហ្សង់ទីន
ហើយត្រូវបានគេចាត់ជាកីឡាករវ័យក្មេងដែលឡើងជើងជាងគេនៅអាមេរិកខាងត្បូង។ កីឡាករវ័យ២១ឆ្នាំក៏មានឱកាសបង្ហាញខ្លួនឲ្យជម្រើសជាតិអាហ្សង់ទីន៥ដង និងជួយអោយឈ្នះពាន Copa America កាលពីខែ កក្កដាផងដែរ។
Manchester City អាចនិងត្រូវជះលុយប្រមាណជាង ២០លានអឺរ៉ូក្នុងការនាំខ្សែប្រយុទ្ធវ័យក្មេងនេះមកកាន់ទឹកដី Manchesterនិងអាចជាអ្នកជំនួសតំណែង Sergio Aguero នៅ Man City ដែលបានចូលនិវត្តន៍កាលពីពេលថ្មីៗ ៕
ប្រភព: BBC Sport
🔥ការប្រកួត SERIE A 🔥 AC MILAN VS JUVENTUS ...
🔥ការប្រកួត PREMIER LEAGUE 🔥 MANCHESTER CITY VS TOTTENHAM ...
🔥ការប្រកួត PREMIER LEAGUE 🔥 ARSENAL VS NOTTINGHAM FORREST ...
🔥ការប្រកួត PREMIER LEAGUE 🔥 ASTON VILLA VS CRYSTAL PALACE ...
🔥ការប្រកួត PREMIER LEAGUE 🔥 LEICESTER CITY VS CHELSEA ...