|
|
Arthur Cabral ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ក្លឹប Basel បានប្រទះឃើញនៅទីក្រុង Florence ដើម្បីចុះកុងត្រាជាមួយ Fiorentina ។ ក្លឹប Fiorentina ត្រូវចំណាយប្រាក់ ១៤,៥លានអឺរ៉ូ បូករួមជាមួយប្រាក់ឧបត្ថម្ភផ្សេងៗ ដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ។
គួរបញ្ជាក់ថា Arthur និងត្រូវធ្វើតេស្តសុខភាពនៅថ្ងៃស្អែកនេះស្របពេលដែល អតីតខ្សែប្រយុទ្ធ Dusan Vlahović របស់ Fiorentina បានផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus នាថ្ងៃនេះ។
ប្រភព : Fabrizio Romano
ការធ្វើដំណើរក្នុងក្របខ័ណ្ឌ Champions League របស់ Arsenal បានបង្ហាញឱ្យឃើញនូវផលចំណេញមួយ ដោយក្លឹបទទួលបានប្រាក់ចំនូលចំនួន 88 លានផោនរួចហើយនៅរដូវកាលនេះ។ បន្ទាប់ពីយកឈ្នះ 3-0 លើក្រុម Real Madrid ក្នុងជើងទី 1 ក្រុមកាំភ្លើងធំស្ថិតក្នុងស្ថានភាពល្អដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។...