|
|
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Rodrygo ធ្លាប់បានច្រានចោលសំណើររបស់ក្លឹប Barcelona ហើយស្រវាយក Real Madrid ។ Rodrygo បានពន្យល់ថា៖ “ខ្ញុំបានត្រលប់មកផ្ទះ បន្ទាប់ពីចប់ការប្រកួត។ ខ្ញុំមានអាវមួយពីក្លិប Real Madrid នៅផ្ទះរបស់ខ្ញុំ ហើយឪពុករបស់ខ្ញុំបានចូលទៅក្នុងបន្ទប់ដោយយកអាវនោះមកជាមួយ ហើយអាវមួយទៀតជាអាវ Barcelona ហើយគាត់បានប្រាប់ឱ្យខ្ញុំរើស ហើយខ្ញុំបានរើសយកអាវ Real Madrid”។
គួរបញ្ជាក់ថាឪពុករបស់គេបានព្រមព្រៀងជាមួយ Barcelona មុនទៅហើយ ដោយត្រូវការហត្ថលេខារបស់គេប៉ុណ្ណោះ ដើម្បីសម្រេចការផ្ទេរនេះ។ ប៉ុន្ដែកីឡាករប្រេស៊ីល នៅតែប្រកាន់ជំហរយ៉ាងច្បាស់ចំពោះក្លិបដែលគេពេញចិត្ត គឺ Real Madrid នេះឯង៕
ប្រភព ៖ Football-Espana
Xavi still has not made a final decision on his future reports ESPN Sam Marsden and Moises Llorens....
David Ornstein បានរាយការណ៍នៅព្រឹកថ្ងៃនេះថា West Ham បានចាប់ផ្តើមការចរចាជាមួយ Ruben Amorim ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពលមួយទៅកាន់ East London ។...
Fabrizio Romano បានសរសេរថា Thiago Silva នឹងចាកចេញពី Chelsea ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ។...
Ben Jacobs រាយការណ៍ថា Mauricio Pochettino ទំនងជានៅតែជាគ្រូបង្វឹករបស់ Chelsea នៅរដូវកាលក្រោយ។...
អ្វីដែល Endrick បានធ្វើនៅក្នុងការប្រកួត Palmeiras ចុងក្រោយនេះ ប្រឆាំងនឹងតក្កវិជ្ជា និងច្បាប់នៃរូបវិទ្យាទាំងអស់។...