|
|
ក្រោយក្លឹបបឹងកេតដំឡើងចូលឈុតធំកាលពីខែមការា ឆ្នាំ២០២១ កីឡាករវ័យក្មេង វ៉ាំង ដាវិន បង្ហាញខ្លួនបានបួនប្រកួតក្នុងពានរង្វាន់សម្ដេចហ៊ុនសែននិងលីគកំពូលកម្ពុជា។
បួនប្រកួតនេះខ្សែបម្រើពាក់លេខ២០ បានប្រាប់ថា ការប្រកួតរវាងបឹងកេត និងណហ្គាវើលដ៍នៅពានសម្ដេច ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ធ្វើឱ្យរូបគេចាប់អារម្មណ៍ និងពេញចិត្តខ្លាំងបំផុត។ ពេញចិត្តដ្បិតថាក្រុមនាគខៀវជិតអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយណាហ្គានាំមុខ ២-០ ខណៈការប្រកួតជិតដល់នាទីចុងក្រោយទៅហើយ។
វឌ្ឍនាកាអបអរគ្រាប់បាល់ស៊ុតចូល ក្រោយដាវីនបញ្ជូនបាល់ឱ្យ
កីឡាករមកពីខេត្តកំពង់ឆ្នាំង បានបង្ហើបថា ៖«ប្រកួតដែលចាប់អារម្មណ៍ជាងគេ ប្រកួតលេងជាមួយណាហ្គា ព្រោះពេលហ្នឹងក្រុមកំពុងត្រូវគេនាំមុខ ហើយយើងត្រូវការគ្រាប់មែនទែន ហើយពេលចូល(ដូរ)ទៅ មានអារម្មណ៍ថាភ័យដែរ ព្រោះពេលហ្នឹងពេលលំបាក ហើយប៉ះចូលទៅគេទាត់ចូល១គ្រាប់ទៀត ចឹងអារម្មណ៍យើងកាន់តែអត់សូវនឹងនរ ហើយដល់ពេលយើងអាចរកបានមួយគ្រាប់វិញ យើងមានទំនុកចិត្តកម្លាំងចិត្តឡើងវិញ ហើយខ្ញុំបាន Assist ឱ្យបងកាទាត់ចូលទៀត យើងអាចតាមស្មើ យើងក៏ឈ្នះបាល់ប៉េណាល់ទី យើងបានឡើងមកវគ្គ Simi-final»។
ក្រុមណាហ្គាវើលដ៍បានស៊ុតចូលបឹងកេតនៅនាទីទី៤ ដោយខ្សែបម្រើ គួច សុគម្ភៈ និងខ្សែប្រយុទ្ធ ណុប តុលា នៅនាទីទី៨៥ មុនពេលបឹងកេតរកបាននៅនាទី ៨៩ និង ៩០+៣ ដោយកីឡាករ ចាន់ វឌ្ឍនាកា។
ដាវីនពិតជាសប្បាយរីករាយជាខ្លាំង នៅពេលបានលេងនៅឈុតធំ និងបានបញ្ជូនបាល់ឱ្យវឌ្ឍនាកាស៊ុតចូលមួយគ្រាប់នៅនាទី ៩០+៣ ព្រមទាំងទាត់បាល់ប៉េណាល់ទីចូល១គ្រាប់ទៀត ជួយឱ្យបឹងកេតឈ្នះណាហ្គា ៨គ្រាប់ ទល់នឹង ៧គ្រាប់ ឡើងវគ្គ៤ក្រុមចុងក្រោយ។
នៅថ្ងៃនេះវេលាម៉ោង៣កន្លះរសៀល ក្រុមនាគខៀវនឹងបើកកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមវិសាខាក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៥ ថ្នាក់ជាតិឆ្នាំ២០២១។ ក្នុងជំនួបនេះ ដាវីនមានក្ដីសង្ឃឹមបង្ហាញខ្លួនខ្លះៗដែរ ក្រោមការដឹកនាំរបស់លោកគ្រូបង្គោល គឹម ភក្ដី។
គួរបញ្ជាក់ថា ក្នុងពានសម្ដេច ហ៊ុន សែន ដាវីនបានលេងទល់នឹងក្រុមសូលទីឡូអង្គរ (ប្ដូរចូល) ក្រុមណាហ្គាវើលដ៍ (ប្ដូរចូល) ចំណែកលីគកំពូលវិញគេជាប់ជម្រើស១១នាក់ទាំងពីលើកគឺលេងទល់អង្គរថាយហ្គឺរ និងភ្នំពេញក្រោនដែលជាការប្រកួតបិទរដូវកាលឆ្នាំ២០២១។
ភ្នំពេញក្រោនគ្រងជើងឯកលីគកំពូលកម្ពុជា លេខ២បានលើព្រះខ័នរាជស្វាយរៀង លេខ៣បានលើវិសាខា លេខ៤បានលើណាហ្គាវើលដ៍ ខណៈបឹងកេតជាប់ជាក្រុមលេងគោរពវិន័យល្អ៕
តារាងប្រកួតពានសម្ដេច ហ៊ុន សែន
តារាងលេខ១ដល់លេខ៤ នៃការបញ្ចប់ពានរង្វាន់លីគកំពូលកម្ពុជា
Xavi នៅតែមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយអំពីអនាគតរបស់គាត់ រាយការណ៍ពី Sam Marsden និង Moises Llorens របស់ ESPN ។...
David Ornstein reported this morning that West Ham have begun talks with Ruben Amorim over a potential move to East London....
Fabrizio Romano writes that Thiago Silva will leave Chelsea as a free agent at the end of the season....
Ben Jacobs reports that Mauricio Pochettino is likely to remain Chelsea manager next season....
What Endrick did in the last Palmeiras game against all the logic and laws of physics....